ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង លោក Wang Xu (នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Huawei Cambodia)
នាថ្ងៃទី ៧ ខែ សីហាឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលជំនួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក WangXu នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន Huawei Technologies(Cambodia) Co.,Ltd ។
ក្រុមហ៊ុន Huawei Technologies(Cambodia) Co.,Ltd គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម ផ្គត់ផ្គង់ផលិតផល និងដំណោះស្រាយឌីជីថលឈានមុខ ដែលមានកិច្ចសហការយ៉ាងជិតស្និតជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាលនិងវិស័យឯកជន ក្នុងការគាំទ្រនិងជំរុញឌីជីថលូបនីយកម្មនៅកម្ពុជា។ ជាលទ្ធផលក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានផ្ដល់ការណែនាំឱ្យពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល,បច្ចេកវិទ្យាឆ្លាតគយ (Smart Customs), ប្រព័ន្ធគ្រប់គ្រងល្បែងពាណិជ្ជកម្ម(Commercial Gambling Supervision and Management System) និងបច្ចេកវិទ្យាបញ្ញាសប្បនិមិ្មត (AI Technology) ក្នុងវិស័យហិរញ្ញវត្ថុ។
ព័ត៌មានទាក់ទង